154 lines
31 KiB
Text
154 lines
31 KiB
Text
|
|
||
|
សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស
|
||
|
|
||
|
អនុម័តនិងប្រកាសដោយសេចក្ដីសម្រេចចិត្ដនៃមហាសន្និបាតលេខ ២១៧ A (III) នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ១៩៤៨
|
||
|
បុព្វកថា
|
||
|
|
||
|
ដោយយល់ឃើញថា ការទទួលស្គាល់សេចក្ដីថ្លៃថ្នូរជាប់ពីកំណើត និងសិទ្ធិស្មើភាពគ្នា និងសិទ្ធិមិន អាចលក់ ដូរ ផ្ទេរ ឬដកហូតបានរបស់សមាជិកទាំងអស់នៃគ្រួសារមនុស្ស គឺជាគ្រឹះនៃសេរីភាព យុត្ដិធម៌ និងសន្ដិភាពក្នុងពិភពលោក។
|
||
|
|
||
|
ដោយយល់ឃើញថា ការមិនទទួលស្គាល់ និងការប្រមាថមើលងាយសិទ្ធិមនុស្ស នាំឱ្យមានអំពើ ព្រៃផ្សៃសាហាវយង់ឃ្នង ធ្វើឱ្យក្ដៅក្រហាយដល់សតិសម្បជញ្ញៈមនុស្សជាតិ និងថា ការឈានដល់ពិភព លោកមួយ ដែលមនុស្សទាំងឡាយមានសេរីភាពក្នុងការនិយាយស្ដី និងជំនឿ និងភាពរួចផុតពីការភ័យ ខ្លាច និងទុគ៌តភាព ត្រូវបានប្រកាសថាជាសេចក្ដីប្រាថ្នាដ៏ខ្ពស់បំផុតរបស់មនុស្សទូទៅ។
|
||
|
|
||
|
ដោយយល់ឃើញថា ជាការចាំបាច់ ដែលសិទ្ធិមនុស្សត្រូវតែបានការពារដោយនីតិរដ្ឋ ដើម្បីជៀស វាងកុំឱ្យមនុស្សបង្ខំចិត្ដជាចុងក្រោយបង្អស់ បះបោរប្រឆាំងទល់នឹងអំណាចផ្ដាច់ការ និងការគាបសង្កត់។
|
||
|
|
||
|
ដោយយល់ឃើញថា ជាការចាំបាច់ ដែលត្រូវលើកស្ទួយការពង្រីកទំនាក់ទំនងជាមិត្ដភាព រវាង ប្រជាជាតិនានា។
|
||
|
|
||
|
ដោយយល់ឃើញថា ប្រជាជាតិទាំងឡាយនៃសហប្រជាជាតិ បានប្រកាសបញ្ជាក់សារជាថ្មីក្នុង ធម្មនុញ្ញសហប្រជាជាតិ នូវជំនឿរបស់ខ្លួនទៅលើសិទ្ធិមូលដ្ឋាននៃមនុស្ស លើសេចក្ដីថ្លៃថ្នូរ លើតម្លៃរបស់ មនុស្ស និងលើសមភាពនៃសិទ្ធិរវាងបុរសនិងស្ដ្រី ហើយប្ដេជា្ញលើកស្ទួយវឌ្ឍនភាពសង្គម និងកម្រិត ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង ក្នុងសេរីភាពកាន់តែទូលំទូលាយ។
|
||
|
|
||
|
ដោយយល់ឃើញថា ដោយសហប្រតិបត្ដិការជាមួយអង្គការសហប្រជាជាតិ រដ្ឋជាសមាជិកទាំង អស់សន្យាធ្វើឱ្យមានការគោរពជាសកល និងការប្រតិបត្ដិនូវសិទ្ធិ និងសេរីភាពមូលដ្ឋាន។
|
||
|
|
||
|
ដោយយល់ឃើញថា ការយល់ដូចគ្នាមួយអំពីសិទ្ធិនិងសេរីភាពទាំងនេះ មានសារសំខាន់បំផុត ដើម្បីបំពេញនូវការសន្យាខាងលើ។
|
||
|
|
||
|
អាស្រ័យហេតុនេះ មហាសន្និបាតប្រកាសថា ៖
|
||
|
|
||
|
សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សនេះ ជាឧត្ដមគតិរួមដែលប្រជាពលរដ្ឋគ្រប់ៗប្រទេស និង ប្រជាជាតិទាំងអស់ត្រូវធ្វើឱ្យបានសម្រេច ដើម្បីឱ្យបុគ្គលគ្រប់ៗរូប និងអង្គការសង្គមទាំងអស់ ដោយ រក្សាខ្ជាប់ជានិច្ចក្នុងស្មារតីរបស់ខ្លួន នូវសេចក្ដីប្រកាសនេះ ខិតខំប្រឹងប្រែងបណ្ដុះបណ្ដាលការគោរពសិទ្ធិ និងសេរីភាពទាំងនេះ តាមរយៈការបង្រៀននិងការអប់រំ ហើយនិងខំប្រឹង ប្រែងធានាឱ្យមានការទទួល ស្គាល់ និងការអនុវត្ដជាសកល និងដោយស័ក្ដិសិទ្ធិ នូវសិទ្ធិនិងសេរីភាព ដោយវិធានការជាតិ និងអន្ដរជាតិ ដែលមានលក្ខណៈរីកចម្រើនជាលំដាប់ ទាំងក្នុងចំណោមប្រជាពលរដ្ឋនៃរដ្ឋសមាជិក ទាំងក្នុងចំណោម ប្រជាពលរដ្ឋ ដែនដីដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចនៃរដ្ឋទាំងនោះ។
|
||
|
មាត្រា ១
|
||
|
|
||
|
មនុស្សទាំងអស់ កើតមកមានសេរីភាព និងសមភាព ក្នុងផ្នែកសេចក្ដីថ្លៃថ្នូរនិងសិទ្ធិ។ មនុស្ស មានវិចារណញ្ញាណនិងសតិសម្បជញ្ញៈជាប់ពីកំណើត ហើយគប្បីប្រព្រឹត្ដចំពោះគ្នាទៅវិញទៅមក ក្នុង ស្មារតីភាតរភាពជាបងប្អូន។
|
||
|
មាត្រា ២
|
||
|
|
||
|
មនុស្សម្នាក់ៗ អាចប្រើប្រាស់សិទ្ធិនិងសេរីភាពទាំងអស់ ដែលមានចែងក្នុងសេចក្ដីប្រកាសនេះ ដោយគ្មានការប្រកាន់បែងចែកបែបណាមួយ មានជាអាទិ៍ ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា មតិនយោបាយ ឬមតិផ្សេងៗទៀត ដើមកំណើតជាតិ ឬសង្គម ទ្រព្យសម្បត្ដិ កំណើត ឬស្ថានភាព ដទៃៗទៀតឡើយ។
|
||
|
|
||
|
លើសពីនេះ មិនត្រូវធ្វើការប្រកាន់បែងចែកណាមួយ ដោយសំអាងទៅលើឋានៈខាងនយោបាយ ខាងដែនសមត្ថកិច្ច ឬខាងអន្ដរជាតិរបស់ប្រទេស ឬដែនដីដែលបុគ្គលណាម្នាក់រស់នៅ ទោះបីជាប្រទេស ឬដែនដីនោះឯករាជ្យក្ដី ស្ថិតក្រោមអាណាព្យាបាលក្ដី ឬគ្មានស្វ័យគ្រប់គ្រងក្ដី ឬស្ថិតក្រោមការដាក់ កម្រិតផ្សេងទៀតណាមួយ ដល់អធិបតេយ្យភាពក្ដី។
|
||
|
មាត្រា ៣
|
||
|
|
||
|
បុគ្គលម្នាក់ៗ មានសិទ្ធិរស់រានមានជីវិត សេរីភាព និងសន្ដិសុខផ្ទាល់ខ្លួន។
|
||
|
មាត្រា ៤
|
||
|
|
||
|
គ្មានជនណាម្នាក់ ត្រូវស្ថិតក្នុងទាសភាព ឬស្ថិតក្នុងភាពជាអ្នកបម្រើដាច់ថ្លៃឡើយ។ ទាសភាព និងទាសពាណិជ្ជកម្ម តាមគ្រប់ទម្រង់ទាំងអស់ ត្រូវហាមឃាត់។
|
||
|
មាត្រា ៥
|
||
|
|
||
|
គ្មានជនណាម្នាក់ ត្រូវទទួលទារុណកម្ម ឬការប្រព្រឹត្ដិមកលើខ្លួន ឬទណ្ឌកម្មឃោរឃៅ អមនុស្ស ធម៌ ឬបន្ថោកបន្ទាបបានឡើយ។
|
||
|
មាត្រា ៦
|
||
|
|
||
|
ជនគ្រប់រូប មានសិទ្ធិឱ្យគេទទួលស្គាល់បុគ្គលិកលក្ខណៈគតិយុត្ដរបស់ខ្លួន នៅគ្រប់ទីកន្លែង។
|
||
|
មាត្រា ៧
|
||
|
|
||
|
ជនគ្រប់រូប មានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និងមានសិទ្ធិទទួលការការពារពីច្បាប់ស្មើៗគ្នា ដោយ គ្មានការរើសអើង។ មនុស្សគ្រប់រូប មានសិទ្ធិទទួលការការពារស្មើៗគ្នា ប្រឆាំងនឹងការរើសអើងណា ដែលរំលោភលើសេចក្ដីប្រកាសនេះ ព្រមទាំងប្រឆាំងនឹងការញុះញង់ ឱ្យមានការរើសអើង។
|
||
|
មាត្រា ៨
|
||
|
|
||
|
មនុស្សគ្រប់រូប មានសិទ្ធិរកដំណោះស្រាយស័ក្ដិសិទ្ធិមួយនៅចំពោះមុខសាលាជំរះក្ដីជាតិ ដែល មានសមត្ថកិច្ច ចំពោះអំពើទាំងឡាយណាដែលរំលោភសិទ្ធិមូលដ្ឋានរបស់ខ្លួន ដែលត្រូវបានទទួលស្គាល់ ដោយរដ្ឋធម្មនុញ្ញ ឬដោយច្បាប់។
|
||
|
មាត្រា ៩
|
||
|
|
||
|
គ្មានជនណាម្នាក់ ត្រូវបានចាប់ខ្លួន ឃុំខ្លួន ឬនិរទេសខ្លួន តាមអំពើចិត្ដឡើយ។
|
||
|
មាត្រា ១០
|
||
|
|
||
|
មនុស្សគ្រប់រូប មានសិទ្ធិស្មើគ្នាពេញលេញ សុំឱ្យតុលាការឯករាជ្យនិងមិនលំអៀង ពិនិត្យរឿង ក្ដីរបស់ខ្លួនជាសាធារណៈ និងដោយសមធម៌ ដើម្បីសម្រេចលើសិទ្ធិនិងកាតព្វកិច្ច និងលើភាពសមហេតុ ផល នៃការចោទប្រកាន់ទាំងឡាយខាងបទព្រហ្មទណ្ឌមកលើខ្លួន។
|
||
|
មាត្រា ១១
|
||
|
|
||
|
១. ជនណាដែលជាប់ចោទពីបទល្មើសព្រហ្មទណ្ឌ ត្រូវសន្មតជាជនគ្មានទោស រហូតដល់ពិរុទ្ធភាព ត្រូវបានរកឃើញ នៅក្នុងសវនាការជាសាធារណៈ ដែលមានការធានាចាំបាច់ ដើម្បីឱ្យជននោះការពារ ខ្លួន។
|
||
|
|
||
|
២. គ្មានជនណាម្នាក់ ត្រូវបានផ្ដន្ទាទោសពីបទល្មើសព្រហ្មទណ្ឌ ដោយអំពើឬ ការខកខានមិនបាន ធ្វើ បើអំពើ ឬការខកខាននេះ មិនបានចែងក្នុងច្បាប់ជាតិ ឬអន្ដរជាតិ ថាជាបទល្មើសព្រហ្មទណ្ឌនៅពេល ធ្វើអំពើ ឬមានការខកខាននេះ។ ដូចគ្នានេះដែរ មិនត្រូវមានការផ្ដន្ទាទោស ឱ្យធ្ងន់ជាងទោសដែលបាន កំណត់ឱ្យអនុវត្ដ ក្នុងអំឡុងពេលដែលបទល្មើសបានកើតឡើងឡើយ។
|
||
|
មាត្រា ១២
|
||
|
|
||
|
គ្មានមនុស្សណាម្នាក់ ត្រូវរងការរំលោភជ្រៀតជ្រែកតាមអំពើចិត្ដក្នុងជីវិតឯកជន គ្រួសារ ទី លំនៅ ឬការឆ្លើយឆ្លង ឬការធ្វើឱ្យប៉ះពាល់ដល់កិត្ដិយស និងកេរ្ដិ៍ឈ្មោះរបស់ខ្លួនបានឡើយ។ ជនគ្រប់រូប មានសិទ្ធិ ទទួលការការពារពីច្បាប់ ប្រឆាំងនឹងការជ្រៀតជ្រែក ឬការប៉ះពាល់បែបនេះ។
|
||
|
មាត្រា ១៣
|
||
|
|
||
|
១. មនុស្សគ្រប់រូប មានសិទ្ធិធ្វើដំណើរដោយសេរី និងមានសិទ្ធិជ្រើសរើសនិវេសនដ្ឋាន ក្នុងរដ្ឋ មួយ។
|
||
|
|
||
|
២. មនុស្សគ្រប់រូបមានសិទ្ធិចាកចេញពីប្រទេសណាមួយ រួមទាំងប្រទេសរបស់ខ្លួនផង និងមាន សិទ្ធិវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញ។
|
||
|
មាត្រា ១៤
|
||
|
|
||
|
១. មនុស្សគ្រប់រូប មានសិទ្ធិស្វែងរក និងទទួលកន្លែងជ្រកកោន ក្នុងប្រទេសដទៃទៀត ក្នុង ករណីមានការធ្វើទុក្ខបុកម្នេញមកលើខ្លួន។
|
||
|
|
||
|
២. សិទ្ធិសុំជ្រកកោននេះ មិនអាចលើកមកសំអាងបានទេ ក្នុងករណីមានការចោទប្រកាន់ ដែល ពិតជាកើតឡើងពីបទល្មើសមិនមែននយោបាយ ឬពីការប្រព្រឹត្ដណា ដែលផ្ទុយពីគោលបំណង និង គោលការណ៍ទាំងឡាយរបស់សហប្រជាជាតិ។
|
||
|
មាត្រា ១៥
|
||
|
|
||
|
១. មនុស្សគ្រប់រូប មានសិទ្ធិទទួលបានសញ្ជាតិមួយ។
|
||
|
|
||
|
២. គ្មានជនណាម្នាក់ អាចត្រូវដកហូតសញ្ជាតិ ឬឬរារាំងសិទ្ធិប្ដូរសញ្ជាតិរបស់ខ្លួន តាមអំពើចិត្ដ បានឡើយ។
|
||
|
មាត្រា ១៦
|
||
|
|
||
|
១. មនុស្សប្រុសស្រីដល់អាយុគ្រប់ការ មានសិទ្ធិរៀបអាពាហ៍ពិពាហ៍ និងកសាងគ្រួសារ ដោយ មិនប្រកាន់ពូជសាសន៍ សញ្ជាតិ ឬសាសនាឡើយ។ មនុស្សប្រុសស្រី មានសិទ្ធិស្មើគ្នាក្នុងការរៀបអាពាហ៍ ពិពាហ៍ ក្នុងចំណងអាពាហ៍ពិពាហ៍ និងក្នុងពេលរំលាយចំណងអាពាហ៍ពិពាហ៍។
|
||
|
|
||
|
២. អាពាហ៍ពិពាហ៍នឹងអាចប្រព្រឹត្ដទៅបាន លុះត្រាតែមានការព្រមព្រៀងដោយសេរី និងពេញ លេញពីអនាគតប្ដីប្រពន្ធ។
|
||
|
|
||
|
៣. គ្រួសារជាអង្គភាពធម្មជាតិនិងជាអង្គភាពមូលដ្ឋាននៃសង្គម ហើយ គ្រួសារមានសិទ្ធិទទួល ការការពារពីសង្គមនិងរដ្ឋ។
|
||
|
មាត្រា ១៧
|
||
|
|
||
|
១. មនុស្សគ្រប់រូប ទោះតែម្នាក់ឯងក្ដី ឬដោយរួមជាមួយអ្នកដទៃក្ដី មានសិទ្ធិជាម្ចាស់កម្មសិទ្ធិ។
|
||
|
|
||
|
២. គ្មានជនណាម្នាក់ ត្រូវបានដកហូតកម្មសិទ្ធិ តាមអំពើចិត្ដឡើយ ។
|
||
|
មាត្រា ១៨
|
||
|
|
||
|
ជនគ្រប់រូប មានសិទ្ធិសេរីភាពខាងការគិត សតិសម្បជញ្ញៈ និងសាសនា។ សិទ្ធិនេះ រាប់បញ្ចូល ទាំងសេរីភាពផ្លាស់ប្ដូរសាសនា ឬជំនឿ ព្រមទាំងសេរីភាពសម្ដែងសាសនា ឬជំនឿរបស់ខ្លួន តែម្នាក់ឯង ឬដោយរួមជាមួយអ្នកដទៃ ជាសាធារណៈ ឬជាឯកជន តាមការបង្ហាត់បង្រៀន ការអនុវត្ដ ការគោរព បូជា និងការប្រតិបត្ដិតាម។
|
||
|
មាត្រា ១៩
|
||
|
|
||
|
មនុស្សគ្រប់រូប មានសិទ្ធិសេរីភាពក្នុងការមានមតិ និងការសម្ដែងមតិ។ សិទ្ធិនេះ រាប់បញ្ចូល ទាំងសេរីភាពក្នុងការប្រកាន់មតិ ដោយគ្មានការជ្រៀតជ្រែក និងសេរីភាពក្នុងការស្វែងរក ការទទួល និងការផ្សព្វផ្សាយព័ត៌មាន និងគំនិតនានាដោយគ្មានព្រំដែនទឹកដី ទោះតាមរយៈមធ្យោបាយសម្ដែង មតិណាមួយក៏ដោយ។
|
||
|
មាត្រា ២០
|
||
|
|
||
|
១. មនុស្សគ្រប់រូប មានសិទ្ធិសេរីភាពក្នុងការប្រជុំ ឬការរួមគ្នាជាសមាគម ដោយសន្ដិវិធី។
|
||
|
|
||
|
២. គ្មានជនណាម្នាក់ ត្រូវបានបង្ខិតបង្ខំ ឱ្យចូលរួមក្នុងសមាគមណាមួយឡើយ។
|
||
|
មាត្រា ២១
|
||
|
|
||
|
១. មនុស្សគ្រប់រូប មានសិទ្ធិចូលរួមក្នុងការដឹកនាំកិច្ចការសាធារណៈនៃប្រទេសរបស់ខ្លួន ដោយ ផ្ទាល់ ឬតាមរយៈតំណាង ដែលបានជ្រើសរើសដោយសេរី។
|
||
|
|
||
|
២. មនុស្សគ្រប់រូប មានសិទ្ធិចូលបម្រើមុខងារសាធារណៈនៃប្រទេសរបស់ខ្លួន ក្នុងលក្ខខណ្ឌ សមភាព។
|
||
|
|
||
|
៣. ឆន្ទៈរបស់ប្រជាពលរដ្ឋ ជាមូលដ្ឋានអំណាចនៃការដឹកនាំកិច្ចការសាធារណៈ។ ឆន្ទៈនេះ ត្រូវ សម្ដែងចេញតាមរយៈការបោះឆ្នោតទៀងទាត់ តាមពេលកំណត់ និងពិតប្រាកដ ដែលមានលក្ខណៈសកល ស្មើភាព និងសម្ងាត់់ ឬតាមនីតិវិធីសមមូល ដែលធានាសេរីភាពនៃការបោះឆ្នោត។
|
||
|
មាត្រា ២២
|
||
|
|
||
|
ក្នុងឋានៈជាសមាជិកនៃសង្គម មនុស្សគ្រប់រូប មានសិទ្ធិទទួលបានសន្ដិសុខសង្គម និងមានបុព្វ សិទ្ធិសម្រេចបានសិទ្ធិខាងសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលចាំបាច់សម្រាប់សេចក្ដីថ្លៃថ្នូរ និងការ រីកចំរើនដោយសេរីនៃបុគ្គលិកលក្ខណៈរបស់ខ្លួន តាមរយៈការខិតខំរបស់ជាតិ និងសហប្រតិបត្ដិការអន្ដរ ជាតិ និងដោយយោងទៅតាមការរៀបចំ និងធនធានរបស់ប្រទេសនីមួយៗ។
|
||
|
មាត្រា ២៣
|
||
|
|
||
|
១. មនុស្សគ្រប់រូប មានសិទ្ធិមានការងារធ្វើ ជ្រើសរើសការងារដោយសេរី ទទួលលក្ខខណ្ឌ ការងារត្រឹមត្រូវ និងពេញចិត្ដ និងមានការការពារប្រឆាំងនឹងភាពអត់ការងារធ្វើ។
|
||
|
|
||
|
២. មនុស្សគ្រប់រូប មានសិទ្ធិទទួលប្រាក់បៀវត្សស្មើគ្នា ចំពោះការងារដូចគ្នា ដោយគ្មានការរើស អើង។
|
||
|
|
||
|
៣. អ្នកធ្វើការងារ មានសិទ្ធិទទួលបានលាភការដោយសមធម៌ និងពេញចិត្ដ ដើម្បីធានាអត្ថិភាព រស់នៅរបស់ខ្លួននិងគ្រួសារ ឱ្យសមស្របនឹងសេចក្ដីថ្លៃថ្នូរនៃមនុស្ស និងត្រូវបានបំពេញបន្ថែមទៀត ដោយមធ្យោបាយផ្សេងៗនៃការការពារផ្នែកសង្គម ប្រសិនបើចាំបាច់។
|
||
|
|
||
|
៤. មនុស្សគ្រប់រូប មានសិទ្ធិបង្កើតសហជីព និងចូលរួមក្នុងសហជីព ដើម្បីការពារផលប្រយោជន៍ របស់ខ្លួន។
|
||
|
មាត្រា ២៤
|
||
|
|
||
|
មនុស្សគ្រប់រូប មានសិទ្ធិឈប់សម្រាក និងលំហែកំសាន្ដ រួមបញ្ចូលទាំងកម្រិតម៉ោងការងារ សមហេតុផល និងការឈប់សម្រាក ដោយបានប្រាក់បៀវត្សតាមពេលកំណត់ទៀងទាត់។
|
||
|
មាត្រា ២៥
|
||
|
|
||
|
១. មនុស្សគ្រប់រូប មានសិទ្ធិទទួលបានកម្រិតជីវភាពគ្រប់គ្រាន់ ដើម្បីធានាសុខភាព និង សុខុមាលភាពរបស់ខ្លួន និងគ្រួសារ រួមមានចំណីអាហារ សម្លៀកបំពាក់ លំនៅដ្ឋាន ការថែទាំសុខភាព និងសេវាសង្គមកិច្ចចាំបាច់ផ្សេងៗទៀត។ មនុស្សគ្រប់រូប មានសិទ្ធិទទួលបានការគាំពារនៅពេលគ្មាន ការងារធ្វើ មានជំងឺ ពិការ មេម៉ាយ ឬពោះម៉ាយ ចាស់ជរា ឬនៅពេលបាត់បង់មធ្យោបាយធានាជីវភាព ដែលបណ្ដាលមកពីកាលៈទេសៈផុតពីឆន្ទៈរបស់ខ្លួន។
|
||
|
|
||
|
២. មាតុភាពនិងកុមារភាពមានសិទ្ធិទទួលជំនួយនិងការថែទាំពិសេស។ កុមារគ្រប់រូប ទោះកើត ពីឪពុកម្ដាយមានខាន់ស្លា ឬឥតខាន់ស្លាក្ដី ត្រូវបានទទួលការពារខាងសង្គមកិច្ចដូចគ្នា។
|
||
|
មាត្រា ២៦
|
||
|
|
||
|
១. មនុស្សគ្រប់រូប មានសិទ្ធិទទួលបានការអប់រំ។ ការអប់រំ ត្រូវឥតបង់ថ្លៃ យ៉ាងហោចណាស់ សម្រាប់ការអប់រំបឋមសិក្សា និងអប់រំមូលដ្ឋាន។ ការអប់រំបឋមសិក្សា គឺជាកាតព្វកិច្ច។ ការអប់រំ ខាងបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវរៀបចំឱ្យមានជាទូទៅ។ ការអប់រំឧត្ដមសិក្សា ត្រូវបើកឱ្យចូលរៀន ស្មើភាពគ្នា ដោយឈរលើមូលដ្ឋានសមត្ថភាព។
|
||
|
|
||
|
២. ការអប់រំ ត្រូវសំដៅទៅរកការរីកលូតលាស់ពេញលេញនៃបុគ្គលិកលក្ខណៈរបស់មនុស្ស និង ការពង្រឹងការគោរពសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាន។ ការអប់រំនេះ ត្រូវលើកកំពស់ការយល់ដឹង ការអត់ឱនអធ្យាស្រ័យគ្នា និងមិត្ដភាពរវាងប្រជាជាតិ និងក្រុមពូជសាសន៍ ឬក្រុមសាសនាទាំងអស់ ព្រមទាំងការអភិវឌ្ឍន៍សកម្មភាពរបស់សហប្រជាជាតិ ក្នុងការថែរក្សាសន្ដិភាព។
|
||
|
|
||
|
៣. មាតាបិតា មានសិទ្ធិជាអាទិភាព ក្នុងការជ្រើសរើសប្រភេទនៃការអប់រំ សម្រាប់បុត្រធីតា របស់ខ្លួន។
|
||
|
មាត្រា ២៧
|
||
|
|
||
|
១. មនុស្សគ្រប់រូប មានសិទ្ធិចូលរួមដោយសេរី ក្នុងជីវភាពវប្បធម៌របស់សហគមន៍ អាស្រ័យផល សិល្បៈ និងចូលរួមចំណែកក្នុងវឌ្ឍនភាពវិទ្យាសាស្ដ្រ និងក្នុងផលប្រយោជន៍ដែលបានមកពីវឌ្ឍនភាព នេះ។
|
||
|
|
||
|
២. មនុស្សគ្រប់រូប មានសិទ្ធិទទួលបានការការពារផលប្រយោជន៍ខាងសីលធម៌ និងសម្ភារៈ ដែល បានមកពីផលិតកម្មខាងវិទ្យាសាស្ដ្រ អក្សរសាស្ដ្រ ឬសិល្បៈ ដែលជាស្នាដៃរបស់ខ្លួន។
|
||
|
មាត្រា ២៨
|
||
|
|
||
|
មនុស្សគ្រប់រូប មានសិទ្ធិទទួលបាននូវសណ្ដាប់ធ្នាប់សង្គមនិងអន្ដរជាតិ ដែលធ្វើឱ្យសិទ្ធិ និង សេរីភាព ចែងក្នុងសេចក្ដីប្រកាសនេះ អាចសម្រេចបានដោយពេញលេញ។
|
||
|
មាត្រា ២៩
|
||
|
|
||
|
១. មនុស្សគ្រប់រូប មានករណីយកិច្ចចំពោះសហគមន៍ ដែលជាកន្លែងតែមួយគត់ ដែលអាច បង្កើតបានការរីកចម្រើនដោយសេរី និងពេញបរិបូរណ៍នូវបុគ្គលិកលក្ខណៈរបស់ខ្លួន។
|
||
|
|
||
|
២. ក្នុងការប្រើប្រាស់សិទ្ធិនិងសេរីភាពរបស់ខ្លួន មនុស្សគ្រប់រូប ត្រូវស្ថិតនៅត្រឹមតែកម្រិត ព្រំដែន ដែលច្បាប់បានកំណត់ សំរាប់ធានាការទទួលស្គាល់ និងការគោរពសិទ្ធិ និងសេរីភាពរបស់អ្នកដទៃ និងបំពេញសេចក្ដីត្រូវការយ៉ាងត្រឹមត្រូវខាងសីលធម៌ សណ្ដាប់ធ្នាប់សាធារណៈ និងសុខុមាលភាពទូទៅ នៅក្នុងសង្គមប្រជាធិបតេយ្យតែប៉ុណ្ណោះ។
|
||
|
|
||
|
៣. តែយ៉ាងណាក៏ដោយ សិទ្ធិនិងសេរីភាពទាំងនេះ មិនអាចយកទៅប្រើប្រាស់ផ្ទុយនឹងគោល បំណង និងគោលការណ៍ទាំងឡាយរបស់សហប្រជាជាតិឡើយ។
|
||
|
មាត្រា ៣០
|
||
|
|
||
|
គ្មានបទបញ្ញត្ដិណាមួយនៃសេចក្ដីប្រកាសនេះ អាចត្រូវបានបកស្រាយ តម្រូវថា រដ្ឋណាមួយ ក្រុមណាមួយ ឬបុគ្គលណាម្នាក់ មានសិទ្ធិបែបណាមួយ ក្នុងការធ្វើសកម្មភាព ឬការប្រព្រឹត្ដអំពើអ្វ្វីមួយ ដែលសំដៅទៅបំផ្លិចបំផ្លាញនូវសិទ្ធិ និងសេរីភាពទាំងឡាយ ដែលមានចែងនៅក្នុងសេចក្ដីប្រកាសនេះ ឡើយ។
|